Corporate Social Responsibility

ធនាគារ អ៊ឹមប៊ី ខេមបូឌា ចូលរួមការរត់ប្រណាំងដើម្បីលើកកម្ពស់ស្រ្តី

ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ ធនាគារ អ៊ឹមប៊ី ខេមបូឌា បានចូលរួមកម្មវីធរត់ប្រណាំងដើម្បីស្ត្រីនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ដើម្បីចូលរួចំណែកលើកកម្ពស់សិទ្ធិស្រ្តី។

 

កម្មវិធីរត់ប្រណាំងនេះត្រូវបានរៀបចំឡើងដោយ KK Running Club នៅទីតាំង បុរី ប៉េង ហួត (បឹងស្នោ) ដែលការចូលរួមពីបុគ្គលិកនិងថ្នាក់ដឹកនាំរបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា ប្រមាណជាង ៥០នាក់ សម្រាប់ការរត់ចម្ងាយ ៣គីឡូម៉ែត្រ និង៨គីឡូម៉ែត្រ។ 

 

ការចូលរួមកក្នុងសកម្មភាពសង្គមមួយនេះ បានបង្ហាញអោយឃើញពីតម្លៃស្នូលរបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា ដែលបានផ្សាភ្ជាប់ទៅនឹងបេសកម្មរបស់យើងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការយកចិត្តទុកដាក់លើអត្ថប្រយោជន៍័របស់អតិថិជន។
 

ធនគារ អ៊ឹមប៊ី ខេមបូឌា ចូលរួមបរិច្ចាគដល់មូលនិធិគន្ធបុប្ជាកម្ពុជា

នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ តំណាងរបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា បានចូលជួបសំណេះសំណាលជាមួយក្រុមការងារសប្បុរសធម៌របស់មូលនិធិគន្ធបុប្ជាកម្ពុជា ដើម្បីនាំយកនូវទឹកប្រាក់ចំនួន ១,២៣៤ដុល្លារអាមេរិក ជាមួយទឹកដោះគោចំនួន ២០កេស ដែលបានចូលរួមពីបុគ្គលិករបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា ទៅធ្វើការបរិច្ចាគដល់មូលនិធិគន្ធបុប្ជាកម្ពុជា។

 

ទង្វើដ៏មានសប្បុរសធម៌មានត្រូវបានផ្តួមផ្តើមដោយធនាគារ អ៊ឹមប៊ី ខេមបូឌា ក្នុងការចូលរួមចំណែកគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ជាទាំងបួនសាខាដើម្បីអោយបន្តដំណើរការផ្តល់សេវាសុខាភិបាលដល់កុមារកម្ពុជានៅទូទាំងប្រទេសដោយឥតគិតថ្លៃ។

 

ការចូលរួមកក្នុងសកម្មភាពសង្គមមួយនេះ បានបង្ហាញអោយឃើញពីតម្លៃស្នូលរបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា ដែលបានផ្សាភ្ជាប់ទៅនឹងបេសកម្មរបស់យើងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការយកចិត្តទុកដាក់លើអត្ថប្រយោជន៍័របស់អតិថិជន។

ធនាគារ អ៊ឹមប៊ី ខេមបូឌា រៀបចំការចូលរួមផ្តល់ឈាមប្រកបដោយភាពជោគជ័យនៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ធនាគារ អ៊ឹមប៊ី ខេមបូឌា ដែលជាធនាគារឈានមុខគេ បានផ្តួចផ្តើមនូវសកម្មភាពជួយសង្គមតាមរយៈការចូលរួមក្នុងសកកម្មភាពផ្តល់ឈាមក្រោមការរៀបចំដោយមណ្ឌលសិក្សាបច្ចេកទេសធនាគារប្រកបដោយភាពជោគជ័យ។ ទង្វើនេះបានស្តែងបង្ហាញអោយឃើញនូវការចូលរួមយ៉ាងសកម្មនិងពេញទំហឹងពីថ្នាក់ដឹកនាំនិងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់យើង។

 

ស្ថិតក្រោយពាក្យស្លោក បរិច្ចាគឈាម សង្គ្រោះជីវិត ធនាគារ អ៊ឹមប៊ី ខេមបូឌា បានជម្រុញដល់បុគ្គលិកគ្រប់រូបអោយចូលរួមយ៉ាងច្រើនកុះករ។ ទង្វើនៃការបរិច្ចាគឈាមបានចូលរួមចំណែកក្នុងការលើកម្ពស់ដល់ការយល់ដឹងអំពីសារៈសំខាន់នៃការផ្តល់ឈាមដើម្បីជួយសង្គ្រោះជីវិតដល់អ្នកជំងឺដែលមានតម្រូវការឈាមជាចាំបាច់។

 

កម្មវិធីបរិច្ចាគឈាមនៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ បានបង្ហាញអោយឃើញពីការស្ម័គ្រចិត្តរបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា និងបុគ្គលិករបស់ខ្លួនក្នុងការចូលរួមជាថ្លុងមួយដើម្បីជួយដល់សង្គម។ កម្មវិធីនេះបានប្រព្រឹត្តិទៅប្រកបដោយភាពជាវិជ្ជមានដោយការចូលរួមយ៉ាងសកម្មពីអ្នកចូលរួមគ្រប់រូបក្នុងទង្វើដ៏សប្បុរសធម៌មួយនេះ។