ភាពប្រសើរងាយស្រួល
ត្រួតពិនិត្យគណនីនិងគ្រប់គ្រងហិរញ្ញវត្ថរបស់លោកអ្នកបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។
ឥឡូវនេះលោកអ្នកអាចស្វែងរកសេវាកម្មធនាគារកាន់តែងាយស្រួលនៅលើទូរស័ព្ទស្មាតហ្វូន។ ជាមួយកម្មវិធី MBCambodia My Bank App លោកអ្នកអាចគ្រប់គ្រងហិវញ្ញវត្ថុរបស់លោកអ្នកបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ថែមទាំងរីករាយជាមួយមុខងារជាច្រើនផ្សេងទៀតដែលបានបង្កើតឡើងដើម្បីផ្តល់ភាពស្រួលនិងគ្មានហានិភ័យ។
ត្រួតពិនិត្យគណនីនិងគ្រប់គ្រងហិរញ្ញវត្ថរបស់លោកអ្នកបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។
ព័ត៌មានគណនីរបស់លោកអ្នកត្រូវបានការពារដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបប្រកបដោយសុវត្ថិភាព។ យើងធានាជូននូវសុវត្ថិភាពប្រាក់របស់លោកអ្នកក្នុងគ្រប់ស្ថានការណ៍។
កាន់តែចំណេញវេលាដោយមិនចាំបាច់តម្រង់ជួររងចាំ និងកាត់បន្ថយតម្រូវការឯកសារ ដោយគ្រាន់តែធ្វើប្រតិបត្តិការតាមរយៈអនឡាញនៅលើកម្មវិធីទូរស័ព្ទដៃ។
MBCambodia My Bank App គឺជាកម្មវិធីទូរស័ព្ទដៃដែលបង្កើតឡើងដោយធនាគារ អ៊ឹមប៊ី ខេមបូឌា សម្រាប់អតិថិជនប្រើប្រាស់សេវាកម្មធនាគារអោយកាន់តែងាយស្រួលនៅលើទូរស័ព្ទដៃ។
លោកអ្នកអាចទាញយកកម្មវិធី MBCambodia My Bank App ពី App Store (សម្រាប់ប្រព័ន្ធ IOS) ឬ Google Store (សម្រាប់ប្រព័ន្ធ Android) ដោយស្វែងរកពាក្យ MBCambodia My Bank រួចចុចលើប៉ូតុង Download ។
លោកអ្នកអាចទាញយកនិងប្រើប្រាស់កម្មវិធី MBCambodia My Bank App ដោយឥតគិតថ្លៃ ដោយគ្រាន់តែលោកអ្នកត្រូវការសេវាអ៊ីនធើណេតដើម្បីប្រើប្រាស់តែប៉ុណ្ណោះ។
លោកអ្នកអាចប្រើប្រាស់សេវាកម្មធនាគារជាច្រើនដូចជាត្រួតពិនិត្យសមតុល្យគណនី ផ្ទេរប្រាក់ បញ្ចូលលុយទូរស័ព្ទ និងទូទាត់ទំនិញ។
MBCambodia My Bank App ជាកម្មវិធីដែលមានសុវត្ថិភាពក្នុងការប្រើប្រាស់។ កម្មវិធីនេះបានប្រើប្រាស់ប្រព័ន្ធការពារទំនើបដើម្បីថែរក្សាការពារព័ត៌មានផ្ទាល់ខ្លួននិងហិរញ្ញវត្ថុរបស់លោកអ្នក។
ដើម្បីចុះឈ្មោះប្រើប្រាស់ លោកអ្នកត្រូវទាញយកកម្មវិធី MBCambodia My Bank App ជាមុនសិន រួចធ្វើការចុះឈ្មោះជាមួយព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដោយអនុវត្តតាមផ្ទាំងណែនាំ។
ប្រសិនបើលោកអ្នកភ្លេចព័ត៌មានដើម្បីចូលទៅប្រើប្រាស់កម្មវិធី MBCambodia My Bank App លោកអ្នកអាចធ្វើការបង្កើតលេខកូដសម្ងាត់ឡើងវិញ ឬទំនាក់ទំនងមកកាន់សេវាបំរើអតិថិជនរបស់យើងខ្ញុំដើម្បីស្វែងរកជំនួយ។
លោកអ្នកក៏អាចប្រើប្រាស់កម្មវិធី MBCambodia My Bank App នៅលើទូរស័ព្ទដៃដ៏ទៃទៀតបានផងដែរដរាបណាលោកអ្នកប្រើប្រាស់ព័ត៌មានលេខកូដសម្ងាត់តែមួយ។
ប្រសិនបើលោកអ្នកសង្ស័យថាមានករណីមិនប្រក្រតីកើតមានឡើងលើគណនីរបស់លោកអ្នកក្នុងកម្មវិធី MBCambodia My Bank App សូមរួសរាន់ធ្វើការទំនាក់ទំនងមកកាន់ធនាគារជាបន្ទាប់ដើម្បីរាយការណ៍ចំពោះករណីដែលកើតមានឡើង នោះយើងខ្ញុំនឹងអនុវត្តវិធានការដើម្បីរក្សាសុវត្ថិភាពគណនីរបស់លោកអ្នក។
លោកអ្នកអស់បារម្ភក្នុងការគ្រប់គ្រងគណនីរបស់លោកអ្នកទៀតហើយ។ ទាញយកកម្មវិធី MBCambodia My Bank App រួចទទួលយកបទពិសោធន៍ធនាគារតាមប្រព័ន្ធអនឡាញ។